ការខាំ ឬ ទិចដោយសត្វមានពិស ត្រូវតែមានការជួយសង្គ្រោះជាបន្ទាន់ ដើម្បីចៀសវាង ការជ្រាបពិសចូលក្នុង សារពាង្គកាយ ដែលអាចនាំឲ្យបាត់បង់ជីវិត។ ដោយឡែកអត្ថបទនេះ នឹងបង្ហាញ អ្នកនូវការយល់ដឹងមួយ ចំនួនអំពីសត្វមានពិសនិង វិធីការពារដើម្បីឲ្យខ្លួនឯង រួចផុតពីគ្រោះថ្នាក់ជាបន្ទាន់។
១. សត្វពស់
នៅលើលោកនេះ មានសត្វពស់ប្រហែល ២.៣០០ប្រភេទដែលភាគច្រើនជាពស់មានពិស ដែលអាចនាំឲ្យមាន គ្រោះថ្នាក់ដល់ជីវិត បន្ទាប់ពីត្រូវវាចឹក។ មួយវិញទៀត បន្ទាប់ពីពស់ មានពិសចឹកហើយ វាបានធ្វើឲ្យមុខរបួស ហើមប៉ោង ព្រមទាំងការឈឺចុកចាប់យ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ ពិសរបស់វាធ្វើឲ្យមានផលប៉ះពាល់ដល់ផ្លូវដង្ហើម និងធ្វើឲ្យឈាមឡើង ខាប់ដែលជាហេតុធ្វើឲ្យអ្នករងរបួសស្ទះសរសៃឈាមស្លាប់។
ដោយឡែកនៅពេលដែលមានពស់ចឹក អ្នកត្រូវសង្គ្រោះអ្នករងរបួសជាបន្ទាន់ ចៀសវាង ការរីករាលដាលនៃពិស។ អ្នកត្រូវឲ្យអ្នករងរបួសគេងឲ្យត្រង់ខ្លួន និងនៅឲ្យស្ងៀម ព្រោះការដាក់ខ្លួនឲ្យត្រង់ ធ្វើឲ្យអវៈយវៈមានទីតាំង ទាបជាងបេះដូង ដោយមិនឲ្យពិសជៀបចូល ទៅក្នុងបេះដូងបាន។ បន្ទាប់មកប្រញាប់នាំអ្នករបួស ទៅមន្ទីរពេទ្យដែលនៅជិតបំផុត។
២. សត្វខ្ទួយ
សត្វខ្ទួយមានប្រហែល ១.០០០ ប្រភេទ ដែលសត្វនេះត្រូវបានមនុស្សម្នា ស្គាល់ថាជា សត្វមាន ពិសដ៏សាហាវ។ ជាក់ស្តែងប្រភេទសត្វខ្ទួយដែលសាហាវ និងគ្រោះថ្នាក់ជាងគេ បំផុតមានដូចជា៖
• សត្វខ្ទួយពណ៌លឿងៈ គឺជាប្រភេទសត្វខ្ទួយដ៏សាហាវជាងគេបំផុយនៅក្នុងប្រទេសអ៊ីស្រាអែល។
• សត្វខ្ទួយខាងត្បូងៈ សត្វខ្ទួយប្រភេទនេះ ត្រូវបានរកឃើញនៅអាហ្វ្រិចខាងជើង។
• សត្វខ្ទួយកន្ទុយធំៈ មានវត្តមាននៅគ្រប់តំបន់ នៅក្នុងប្រទេសអ៊ីស្រាអែល។
ពិសរបស់សត្វប្រភេទនេះ នាំឲ្យមានគ្រោះថ្នាក់ដល់ប្រព័ន្ធភាពសុំារបស់រាងកាយ បេះដូង និងសរសៃឈាម។ ខ្ទួយទិចមានសភាពចុកខ្លាំងជាង ពស់ចិក ដែលវាអាចធ្វើឲ្យអ្នករបួស បែកញើសច្រើន និង រមួលសាច់ដុំ ព្រមទាំងធ្វើឲ្យបេះដូងដើរញាប់។
វិធីព្យាបាល និងសង្គ្រោះអ្នកដែលត្រូវខ្ទួយទិច ស្រដៀងនឹងអ្នកដែលត្រូវពស់ចឹកដែរ ដោយអ្នកត្រូវដាក់ឲ្យអ្នករបួសគេង ឲ្យត្រង់ខ្លួន ហើយ នៅឲ្យស្ងៀម។ បន្ទាប់មក ប្រញាប់ ប្រញាល់នាំអ្នករបួសទៅមន្ទីរពេទ្យឲ្យឆាប់បំផុត តាមដែលអាចទៅបានដើម្បីកុំឲ្យជាតិ ពិសចូលដល់ផ្នែកផ្សេងៗនៃសារពាង្គកាយ។
ជាក់ស្តែង អ្នកគួរតែប្រយ័ត្ន និងការពារខ្លួនពីសត្វពិសទាំងនោះដោយ៖
• មិនត្រូវទៅកន្លែងដែលពពួកសត្វប្រភេទនេះចូលចិត្តលាក់ខ្លួនរួមមាន នៅក្រោមដើមឈើ ធំៗ គំនរឈើ និងថ្មជាដើមពុកៗ។
• ជៀសវាងការដាក់ដៃរបស់អ្នកនៅលើកន្លែងទាំងនេះ ។
• សម្រាប់អ្នកដែលចូលចិត្តបោះជំរុំ គួរតែពិនិត្យមើលតង់ឲ្យបានត្រឹមត្រូវមុនពេលគេង រលាស់ស្បែកជើង និងអាវមុនពេលពាក់។ អ្នកគួរប្រើប្រាស់ថ្នាំបណ្តេញសត្វល្អិត បាញ់ ជុំវិញតង់ ឬ លាបការពារស្បែកកាន់តែប្រសើរ៕
» ដើមប្រម៉ោយដំរី ជួយព្យាបាលម្ងឺល្ហិតល្ហៃ អ្នកមិនឃ្លានបាយ បញ្ហាក្រពះពោះវៀន ជួយអ្នកស្គមឲ្យឡើងគីឡូ រម្ងាប់ប្រទាលត្រអាក កាត់បន្ថយកំដៅក្នុងខ្លួន បង្ក្រាបពិសបូសធំៗ * ព្យាបាល៖ កបចំពោះអ្នក មិនឃ្លានបាយ ខ្សោយ ល្ហិតល្ហៃ ជម្ងឺរ៉ាំរៃ ទាស់ មិនដឹងមុខ គេងមិនសូវបាន រដូវមកមិនទៀង បញ្ហាក្រពះ ឬពោះវៀន។ * វិធីប្រើ៖ ១. ប្រើដើម និងស្លឹក លាងឲ្យស្អាត បុកពូតយកទឹក (ត្រងយកកាកចេញ) ញ៉ាំបរិមាណ ស្លាបព្រាបាយ មុនហូបអាហារ១៥នាទី (ហាមប្រើលើស) ។ ២. ដាក់ហាលដើម និងស្លឹកហាលក្នុងម្លប់ឲ្យស្ងួត ប្រមាណ ១៥ក្រាម ដាំទឹកហូប កន្លះកែវតូចមុនបាយ។ #រម្ងាប់ប្រទាលត្រអាក៖ ឆុងស្លឹក និងមែកខ្ចីៗហាលក្នុងម្លប់ឲ្យស្ងួត ផឹកដើម្បីរម្ងាប់ប្រទាលត្រអាក ក្រហាយស្បែក។ #ជំនួយឲ្យធាត់៖ ញាំ១ថ្ងៃជាង២លីត្រនឹងជំនួយឲ្យឆាប់មានសាច់។ #បង្ក្រាបបូសធំៗ៖ យកបី ឬបួនដើមមកបុកលាយនឹងពងមាន់ស្រែយកអាក្រហមចេញភក់ៗរួចបិតចំពីលើបូស១ថ្ងៃ៤-៥ដងវានឹងរលាយទៅវិញបាត់ឈឺ។ * ហាលអោយស្ងួតកិនជាម្សៅ កំរិតពី 3-6gm ឬស្ងោរផឹកជាទឹក 200-400ml សំរាប់ព្យាបាល ជំងឺរលាកតំរងនោម។ ហើមសើរស្បែក ដំនិងបិទ កន្លែងហើម ហាមប្រើចំពោះអ្នកជំងឺរលាកថ្លើម។ (ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦) * ប្រយ័ត្ន៖ សូមកុំប្រើជាមួយថ្នាំពេទ្យ ហាមស្ត្រីមានផ្ទៃពោះប្រើ។ បើកម្លាំងខ្សោយពេកបន្ថយបរិមាណប្រើឲ្យតិច ព្រោះប្រើច្រើនពេកអាចមានអាការៈពុលក្អួតបាន។ ប្រភពអត្ថបទ៖ ដកស្រង់ពីហ្វេសប៊ុក និងបងប្អូនក្នុងហ្វេសប៊ុកដែលធ្លាប់ប្រើទទួលបានផល សម្រាប់បងប្អូនទុកជាការស្វែងយល់









ធ្មេញជាផ្នែកមួយ ដ៏សំខាន់នៃសារពាង្គកាយ របស់យើង។ យើងមិនគួរមើលរំលង ឬធ្វេសប្រហែស ចំពោះវានោះឡើយ ដូចជាការបរិភោគអាហារ ដែលមានផលប៉ះពាល់ ខ្លាំងដល់ធ្មេញរបស់យើង ហើយមិនបានដុស សម្អាតធ្មេញបាន ត្រឹមត្រូវល្អ នោះវានឹងអាចបណ្ដាល ឲ្យមានផលប៉ះពាល់ ដល់សុខភាពមាត់ធ្មេញ ជាពិសេសវានិងបង្កនូវអាការៈប្រហោងធ្មេញ។ អាការៈប្រហោងធ្មេញនេះ និងបង្កឲ្យយើង រងការភាពឈឺចុកចាប់ និងជាប្រភពនៃ ជម្ងឺធ្មេញដទៃទៀត ដូចជា ជម្ងឺដង្កូវស៊ីធ្មេញ រ៉ាក់ស៊ីធ្មេញ និងបញ្ហាក្លិនមាត់ជាដើម។ ឥលូវនេះអ្នក អាចព្យាបាលនូវអាការៈ នេះបានដោយខ្លួន របស់អ្នកផ្ទាល់ ដោយមិនចាំបាច់ ចំណាយពេលវេលាយូរ និងថវិកាច្រើន ហើយវានឹងផ្តល់នូវ ប្រសិទ្ធិភាពខ្ពស់។ អ្នកអាចព្យាបាលវា ដោយគ្រាន់តែខ្ពល់ មាត់ជាមួយនឹងប្រេង ដែលចម្រាញ់ពីផ្លែដូង ជារៀងរាល់ព្រឹក ក៏ដូចជាការខ្ពល់មាត់នូវប្រេង ដែលមានព៌ណលឿងខាប់ ដែលមានផ្ទុកនូវជាតិវិតាមីន A និង B សម្រាប់ធ្វើឲ្យ ធ្មេញមានសុខភាពល្អ ការពារនូវជម្ងឺរ៉ាក់ស៊ីធ្មេញ។ ក្នុងរយៈពេល ៤ថ្ងៃក្រោយមក ភាពឈឺចាប់ នៃធ្មេញនិងបាត់។ ក្រោយពីបានអនុវត្តវិ ធីនេះពី ៥ ទៅ៦ដងក្នុងមួយអាទិត្យ រយៈពេលមួយ ខែក្រោយមក ធ្មេញ និងប្រែទៅជាស ហើយវាជម្រុស នូវធ្មេញខ្មៅ ឬកំទេចកំទី ដែលជាប់ក្នុងធ្មេញបាត់អស់ ដែលនាំឲ្យធ្មេញ លែងមានប្រហោង។ វិធីព្យាបាលជម្ងឺប្រហោងធ្មេញ៖ 1. កោសយក ២ស្លាបព្រា កាហ្វេនៃប្រេងដូង មកលេបទៅក្នុងមាត់ 2. ទំពារ ឬបៀមប្រេងនោះក្នុងមាត់រហូតដល់វារលាយ ក្លាយជាទឹក (ប្រហែលរយៈ ៣០វិនាទី)។ 3. ខ្ពុលវាទុករយៈពេល ២០នាទី បន្ទាប់មកខ្ចាក់ ឬស្តោះប្រេងនោះចេញមកក្រៅ (ក្នុងធុងសំរាម) នៅពេលអ្នកធ្វើវាហើយ។

ដុំពកក្នុងស្បែក ឬហៅថា Lipomas តាមពិតទៅគឺជាការលូតលាស់កោសិកាខ្លាញ់នៅក្នុងកន្សោមសរសៃដ៏ស្តើង ដែលឧស្សហ៍លេចឡើងនៅតំបន់ចន្លោះស្បែក និងសាច់ដុំនៅក្រោមស្បែក។ ពួកវាមានទំហំតូច និងមិនចេះប្រែប្រួលទំហំទេ និងមានលក្ខណៈទន់ហើយយឺត។ ដុំពកនេះពុំមានការឈឺចាប់ទេ ប៉ុន្តែអាចរំកិលចុះឡើងជុំវិញស្បែក។ ចំណាំ៖ ដុំពកនេះមិនមែនជាមហារីកទេ ហើយក៏មិនអាចវិវត្តទៅជាមហារីកដែរ។ ជាទូទៅវាកើតឡើងនៅលើ កដៃ កំភួនដៃ និងក្លៀក ព្រមទាំងដងខ្លួន និងជួនកាលនៅដើមភ្លៅ តែទោះយ៉ាងណា វាអាចលេចឡើងនៅគ្រប់កន្លែងលើរាងកាយ។ លោកអ្នកមិនចាំបាច់វះកាត់វាចេញនោះទេ ប៉ុន្តែប្រសិនបើវាចាប់ផ្តើមធ្វើឱ្យមិនសុខកាយសប្បាយចិត្ត ឬចាប់ផ្តើមឈឺ ឬឡើងមាឌ លោកអ្នកអាចប្រើការព្យាបាលនៅផ្ទះដើម្បីកម្ចាត់វា។ * រូបមន្ត - ស្លឹកស្តៅ - ប្រេងកប្បាស បុកស្លឹកស្តៅលាយជាមួយប្រេងកប្បាស រួចយកមកលាបរឹត ឬម៉ាស្សាលើដុំពករាល់ថ្ងៃ រហូតទាល់តែដុំពកនោះបាត់ទៅវិញ៕ ប្រភព៖ healthcareaboveall












This is a free homepage created with page4. Get your own on www.page4.com